ណែនាំដល់មិត្តអ្នក

មធ្យោបាយធ្វើដំណើរ

កម្មវិធីនេះប្រារព្វតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

លោកអ្នកទាក់ទៅកាន់ក្រសួងធម្មការ និងសាសនា ឬស្ថាប័នពាក់ព័ន្ធ សម្រាប់ព័ត៌មានបន្ថែម

ព័ត៌មាន

កាលបរិច្ឆេទ: ១០ ឧសភា ២០១៧
រាជធានី/ខេត្ត: ភ្នំពេញ
អាសយដ្ឋាន: តាមបណ្តាខេត្តក្រុង

ផែនទី

អាសយដ្ឋាន: តាមបណ្តាខេត្តក្រុង

​ថ្ងៃ ១៥​កើត ខែ​ពិសាខ គឺ​ជា​ទិវា​ដែល​ពុទ្ធសាសនិកជន​នៅ​ទូទាំង​សកលលោក​តែង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ គឺ​វិសាខបូជា។

ប្រការ​ដ៏​សំខាន់​មួយ​ទៀត គឺ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខបូជា​ជា​ពិធីបុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំង​ឡាយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​លើ​​ភពលោក។

តើ​ពិធីបុណ្យ​វិសាខបូជា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​សម្រាប់​មនុស្សជាតិ​ទូទៅ ទើប​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ជា​ទិវា​បុណ្យ​របស់​ខ្លួន?

វិសាខបូជា ឬ​ពិសាខបូជា គឺ​ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។




ព្រឹត្តិការណ៍ផ្សេងទៀត

រមនីយដ្ឋានផ្សេងទៀត

កន្លែងស្នាក់នៅក្បែរ

កន្លែងបរិភោគនៅក្បែរ